Saturday, December 8, 2012

Posted by Unknown
No comments | 6:09 PM

ថ្ងៃមួយឪពុក​ ម្តាយ​ និងកូនអាយុ​២ឆ្នាំ​ម្នាក់​ បានចេញទៅហាងមួយនៅក្នុងទីក្រុង។​ពេលពួកគេហូបអាហារ​រួចរាល់ហើយ ពួកគេក៏ត្រឡប់មកផ្ទះវិញ បុន្តែមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែប៉ូលីលផ្នែកតាមដានអ្នកដែលបើកបរក្នុងពេលស្រវឹងឃាត់ខ្លួនដោយសង្ស័យថា គាត់មានការផឹកគ្រឿងស្រវឹង។ ដូចនេះប៉ូលីបានយកឧបករណ៍វាស់ជាតិអាល់កុលក្នុងឈាមមកវាស់គាត់ ពេល​នោះបុរសនោះមានជាតិអាល់កុល៥០​ដឺក្រេ ហើយប៉ូលីសបានចោតប្រកាន់ថាគាត់បានផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ តែបុរសនោះមិនយល់ព្រមដោយប្រកែកថាឧបករណ៍វាស់ជាតិអាល់កុលនោះខូច។
ហើយគាត់ឲសាកល្បងលើ ប្រពន្ធគាត់ម្តង​ ពេលនោះប្រពន្ធរបស់គាត់មានជាតិអាល់កុល៦០​ដឺក្រេ ដូចនេះប៉ូលីសបានចោតប្រកាន់ប្រពន្ធគាត់ទៀត តែបុរសម្នាក់នោះនៅតែមិនយលព្រមដោយប្រកែកថាប្រដាប់វាស់នោះមានបញ្ហា។
ហើយគាត់ឲវាស់លើកូនគាត់ទៀត ពេលវាស់លើកូនគាត់ស្រាប់តែប្រដាប់វាស់ឡើងដល់​៨០​ដឺក្រេ ពេលនោះបុរសម្នាក់នោះប្រាប់ប៉ូលីសថា ខ្ញុំថាឧបករណ៍នេះខូច ខូចមែន។ពេលឃើញដូចនេះប៉ូលីសទាំងអស់ក៏អស់ពាក្យនិយាយស្តីហើយឲប្រពន្ធ ប្តី និងកូនទៅ។ ពេលប្រពន្ធប្តី​និង កូនមកដល់ផ្ទះ ក៏បានជជែកគ្នា៖ប្តី៖ ឃើញទេអូនឯង ប្រសិនបើអូនឯងផឹកកែវ​ចុងក្រោយនោះច្បាស់ជាចប់ហើយពួកយើង។ប្រពន្ធោ៖ សំណាងល្អណាស់ដែលកែវចុងក្រោយនោះយើងបានបញ្រ្ចកកូនយើង

0 comments:

Post a Comment

Blogroll

Blogger news

About

Flag Counter

Blogroll