Saturday, December 8, 2012

Posted by Unknown
No comments | 6:30 PM
ក្មេងប្រុសម្នាក់កំពុងអង្គុយយំក្នុងបន្ទប់ទទួលភ្ញៀវ ឃើញដូច្នោះម្តាយក៏សួរថា

ស្រ្តីជាម្តាយ៖ ហេតុអ្វីបានជាកូនយំ?

កូនប្រុស៖​ កូនឈឺធ្មេញណាស់ម៉ាក់!

ស្រ្តីជាម្តាយ៖ មិនអីទេកូន ចាំម៉ាក់ជូនទៅមន្ទីរពេទ្យ!

នៅពេលដល់មន្ទីរពេទ្យលោកគ្រូពេទ្យក៏បាននាំក្មេងប្រុសនោះទៅដេកនៅលើគ្រែដើម្បីពិនិត្យហើយក៏បានសួរទៅកាន់ម្តាយក្មេងនោះថា

គ្រូពេទ្យ៖ តើកូនអ្នកកើតអ្វី?

ស្រ្តីជាម្តាយ៖ កូនរបស់ខ្ញុំវាឈឺធ្មេញលោកគ្រូពេទ្យ ហើយគ្រូពេទ្យក៏សួរថា

គ្រូពេទ្យចុះកាលមិនទាន់ឈឺធ្មេញតើកូនរបស់អ្នកញុំាអ្វីដែរ? ស្រីជាម្តាយក៏ឆ្លើយថា

ស្រ្តីជាម្តាយ៖ កាលពីមិនទាន់ឈឺធ្មេញកូនរបស់ខ្ញុំវានញុំានំបុ័ងខ្លោច ថារួចគ្រូពេទ្យមិនបានឆ្លើយតបឡើយហើយក៏បានដើរទៅយកថ្នាំដាក់ភ្នែកមកបន្តក់មួយជំហៀងមួយដំណក់ៗឃើញដូចច្នោះម្តាយក៏សូរថា

ស្រ្តីជាម្តាយ៖ កូនខ្ញុំឈឺធ្មេញហេតិអ្វីបានជាលោកគ្រូពេទ្យបន្តក់ថ្នាំដាក់ភ្នែកទៅវិញ? គ្រូពេទ្យឆ្លើយថា៖ ខ្ញុំបន្តក់ថ្នាំភ្នែកអោយពីព្រោះវាបានញុំានំបុ័ងខ្លោច ហើយគ្រូពេទ្យក៏បានប្រាប់ថាថ្ងៃក្រោយមុននឹងញុំាអ្វីមួយត្រូវមើលជាមុនសិនថា​ វាអាចធ្វើអោយចុកពោះរឺក៏អត់

ស្រ្តីជាម្តាយ៖ អុញ!

0 comments:

Post a Comment

Blogroll

Blogger news

About

Flag Counter

Blogroll